នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់កាបូប និងសម្ភារជូនលោក Christ និងគូដណ្ដឹងវិញហើយ ក្រោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបានជនដៃដល់។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មានករណីឆក់ជនជាតិបរទេសភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចង្អុលបង្ហាញចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ប៊ុត​ វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងស្រាវជ្រាវបន្ទាន់ភ្លាមៗ។

ដោយអនុវត្តតាមបទបញ្ជា និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ពោលប៉ុន្មានម៉ោងក្រោយកើតហេតុ នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងជំនាញបានចាប់ខ្លួន ជនដៃដល់បាននៅចំណុចបន្ទប់ជួល ផ្លូវ៩៣ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​។

ជនសង្ស័យរូបនេះ បានសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីជនបរទេសកំពុងដេីរបានសម្រេច​ នៅត្រង់ចំណុច​ផ្លូវលេខ១០៦​ កែងផ្លូវលេខ១៣​ ខណ្ឌដូនពេញ។ បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង