ឃ្លាំងស្តុកក្រណាត់មួយកន្លែង ជួបគ្រោះអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ រងការខូចខាតទាំងស្រុង
ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដែលឃ្លាំងស្តុកអេតចាយខាងលើ មានទីតាំងស្ថិតនៅក្នុងភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ជិតសាលាខណ្ឌកំបូលដែរ ។
ឃ្លាំងស្តុកក្រណាត់មួយកន្លែង បានជួបគ្រោះអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ទាំងយប់ រងការខូចខាតទាំងស្រុង ហើយពុំទាន់ដឹងពីមូលហេតុនៅឡើយទេ ប៉ុន្តែជាបឋមសង្ស័យឆ្លងចរន្តអគ្គិសនី។ នៅក្នុងពេលកើត មានអគ្គិភ័យនេះភ្លាមនោះអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានចេញទៅអន្តរាគមន៍ ចំណែករថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿង ដែលមកពីបណ្ដាអង្គភាពនានា បានទៅដល់ទីនោះបាញ់ពន្លត់ភ្លើងជាបន្តបន្ទាប់ ។
ទីតាំងកើហេតុនោះ គឺជាឃ្លាំងស្តុកក្រណាត់ ហើយមុនដំបូងភ្លើងបានឆេះគំនរកម្ទេចក្រណាត់ដ៏ធំ ស្ថិតនៅក្នុងបរិវេណទីតាំងឃ្លាំងខាងលើ ហើយក៏ស្ថិតនៅកៀក និងអគារឃ្លាំងនោះថែមទៀតផង ។ ខណៈនោះអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានចេញទៅអន្តរាគមន៍ភ្លាមៗ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿង ទៅបាញ់ពន្លត់ដែរ ប៉ុន្តែពន្លត់អត់ឈ្នះ ពេលនោះភ្លើង ក៏បានឆេះរាលចូលទៅបំផ្លាញឃ្លាំងទាំងមូលតែម្ដង ។ ខណៈនេះ នៅមិនទាន់ដឹងថា ការឆាបឆេះនេះ បណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ ហើយក្រុមអ្នកពន្លត់អគ្គិភ័យ កំពុងប្រើរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿង ក្នុងការពន្លត់ភ្លើងនោះ ៕