ខ្យល់កន្រ្តាក់ បណ្តាលឱ្យមានការដួលរលំដើមឈើមួយចំនួន នៅតំបន់រមណីយដ្ឋានអង្គរ
អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណជិត៥ល្ងាច មានករណីខ្យល់បោកបក់យ៉ាងខ្លាំង នៅតំបន់រមណីយដ្ឋានអង្គរ បណ្តាលឱ្យដើមឈើមួយចំនួន បានដួលរលំ កាត់តាមដងផ្លូវ។ ភ្លាមៗនោះ មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា កំពុងធ្វើប្រតិបត្តិការ កាត់សម្អាតដើមឈើទាំងនោះ ដើម្បីសម្រួលចរាចរណ៍ឡើងវិញ៕