ស្ត្រីវ័យក្មេងដែលអះអាងថា ត្រូវបានជនជាតិចិនចាប់បង្ខាំង ឥឡូវមានសេរីភាពវិញហើយ (ករណីនេះ ជម្លោះក្នុងគ្រួសាររបស់ជនជាតិចិន ដែលមានប្រពន្ធជាជនជាតិខ្មែរ)

ខេត្តព្រះសីហនុ ៖ ពាក់ព័ន្ធទៅនឹងករណីចាប់បង្ខាំង គិតមកដល់យប់វេលាម៉ោង 9 និង 10 នាទីនេះ ស្ត្រីពីរនាក់ដែលបានសុំឱ្យសមត្ថកិច្ចអន្តរាគមន៍ ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ឱ្យមានសេរីភាពហើយ និងបានយកនាំយកបុរសជនជាតិចិន ដែលជាជនសង្ស័យទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាត ស្នង ការរងទទួលផែនកណ្ដាលសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តព្រះ សីហនុបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធទៅនឹងករណីបង្ខាំងមនុស្ស ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក សរ រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោកផែនកណ្ដាលសន្តិសុខ ដឹកនាំកម្លាំង ចុះមកដល់ទីតាំងដែលស្ត្រីរងគ្រោះវ័យក្មេងចំនួនពីរនាក់ ស្នើសុំឲ្យអន្តរាគមន៍ជាបន្ទាន់ បន្ទាប់ពីមានបុរសជនជាតិចិនបានបង្ខាំងនិងប្រើហឹង្សាមកលើរូបពួកនាង តាំងពីម៉ោង 4 រសៀលថ្ងៃទី 16 ខែមីនាឆ្នាំ 2025 ក្នុងបន្ទប់លេខ906ជាន់ទី 9 ក្នុងសណ្ឋាគារ ធំស៊ានអ៊ូរអន្តរជាតិ។

ប្រភពព័ត៌មានបានបញ្ជាក់ថា មានទីតាំងតាមបណ្ដោយ ផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ 4 សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ។ នៅទីតាំងកើតហេតុ និងបានសួរនាំបឋមរួចមក កម្លាំងសមត្ថកិច្ចបាននាំខ្លួន បុរសជនជាតិចិន ដែលបានបង្ខាំងស្ត្រីរងគ្រោះ មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំពោះស្ត្រីរងគ្រោះសមត្ថកិច្ចនិងឲ្យត្រឡប់ទៅលំ នៅឋានវិញ បន្ទាប់ពីធ្វើកំណត់ហេតុសាកសួររួចរាល់។ប្រភពពីលោកឧត្តមសេនីយ៍ត្រីដដែលបានបន្តថា ជាបឋម ករណីនេះកើតឡើងពីជម្លោះក្នុងគ្រួសាររបស់ជនជាតិចិន ដែលមានប្រពន្ធជាជនជាតិខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង