បុរសសតិមិនល្អម្នាក់ បានទះកំភ្លៀងស្ត្រីម្នាក់ជាច្រើនដៃ ហើយស្ត្រីរូបនោះដើរយំទៅផ្ទះប្រាប់ប្តី បុរសជាប្តីខឹងក៏បានយកកាំបិតប៉័ងតោ ដើរសំដៅទៅរកបុរសសតិមិនល្អ រួចកាប់ជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ង..ន់
ខេត្តព្រះសីហនុ ៖ ហេតុការណ៍នេះ បានកើតឡើងកាលពី យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ ស្ថិតនៅក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
បុរសសតិមិនល្អម្នាក់បានទះកំភ្លៀងស្ត្រីម្នាក់ជាច្រើនដៃហើយ ស្ត្រីរូបនោះបានដើរយំទៅផ្ទះប្រាប់ប្តី ក្រោយទទួលបានដំណឹងនេះភ្លាម បុរសជាប្តីខឹងក៏បានយកកាំបិតប៉័ងតោ ដើរសំដៅទៅរកបុរសសតិមិនល្អនោះ រួចកាប់ជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ។
ក្រោយពីទទួលបានព័ត៌មាននេះ សាច់ញាតិជនរងគ្រោះបានហៅរថយន្តសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មកដឹកជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកកន្លែងកើតហេតុ ដើម្បីសួរនាំនិងស្រាវជ្រាវ ប៉ុន្តែបុរសជាជនសង្ស័យ បង្កហេតុបានរត់គេចខ្លួនបាត់ស្រមោល ៕