រដ្ឋបាលរាជធានីភ្នំពេញ ៖ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ នៅតែបន្តទាក់ទាញប្រជាពលរដ្ឋមកដើរកម្សាន្ត ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ
បើតាមរដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងសប្ដាហ៍ទី២ នៃខែមីនា ឆ្នាំ២០២៥ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ នៅតែបន្តទាក់ទាញប្រជាពលរដ្ឋមកដើរកម្សាន្ត ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឱ្យមានល្ខោនខោល របាំប្រពៃណី របាំវាយក្រាប ដើម្បីភ្ញៀវទេសចរជាតិ និងបរទេស បានទស្សនាយល់ដឹងកាន់តែច្បាស់ពីរបាំប្រពៃណីរបស់ដូនតាខ្មែរ៕