បុរសម្នាក់ យកកាំបិតចាក់មិត្តភក្តិ បណ្តាលឲ្យរងរបួស រួចយកទូរស័ព្ទរបស់ជនរងគ្រោះគេចខ្លួនបាត់

ភ្នំពេញ៖ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡេីងកាលពី យប់ថ្ងៃទី១៦ខែមិនាឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ២២Z យីហោ គេណេសម៉ាស្សា ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤២០ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បុរសម្នាក់ ត្រូវបានបុរសម្នាក់ទៀតជាអ្នកស្គាល់គ្នាបានធ្វើសកម្មភាពយកកាំបិតមកចាក់បណ្តាលឱ្យរងរបួសធ្ងន់ ហើយបុរសជាជនដៃដល់បានយកទូរស័ព្ទ២គ្រឿងនិងកាបូបលុយរបស់ជនរងគ្រោះជិះម៉ូតូគេចចេញទៅបាត់។

ជនរងគ្រោះមានឈ្មោះ ពៅ អាយុប្រហែល៣៦ឆ្នាំ មុខរបរបុគ្គលិកហាងម៉ាស្សាខាងលើ ស្នាក់នៅកន្លែងកេីតហេតុ ។ ចំណែកជនដៃដល់មិនបានស្គាល់អត្តសញ្ញាណនោះទេ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះហើយនិងជនដៃដល់គឺគឺជាមិត្តភក្ដិនឹងគ្នា ហើយធ្វើការជាមួយគ្នាផងដែរ តែគ្រាន់ជនដៃដល់ទេីបតែមកធ្វើការប៉ុណ្ណោះ ។
ប្រភពដដែលបានបន្តទៀតថា លុះមកដល់ម៉ោងកេីតហេតុ ជនរងគ្រោះកំពុងតែសម្រាកនៅក្នុងបន្ទប់ដូចសព្វដង ពេលនោះបុរសជាជនដៃដល់បានកាន់កាំបិតចុងស្រួចចូលទៅក្នុងបន្ទប់ជនរងគ្រោះ ហើយធ្វើសកម្មភាពចាក់ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ហេីយ ជនសង្ស័យបានរត់ចេញមកក្រៅដោយយកទូរសព្ទ័របស់ជនរងគ្រោះចំនួន២គ្រឿងនិងកាបូបលុយ ហើយបានទាញម៉ូតូជិះរត់គេចខ្លួនតែម្តង ។
ករណីនេះផងដែរ ក៏មានបងប្អូនប្រជាពលរដ្ឋរត់ទៅជួយអន្តរាគមន៍ ឃាត់ខ្លួនជនដៃដល់ តែត្រូវបានជនដៃដល់គំរាមរកចាក់ទេីបមិនហ៊ានឃាត់ ហើយជនដៃដល់ជិះម៉ូតូគេចចេញទៅបាត់តែម្តង ។
ក្រោយមកមានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅទីតាំងកេីតហេតុបានទាក់ទងហៅរថយន្តសាមុយរបស់មន្ទីរពេទ្យរុស្ស៊ីអោយមកដឹកជនរងគ្រោះយកទៅសង្គ្រោះផងដែរ ។
សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ថា ករណីនេះជាករណីប្លន់ ឬជាករណីគំនុំនោះទេ ដោយសមត្ថកិច្ចកំពុងតែស្រាវជ្រាវ ៕

អត្ថបទដែលជាប់ទាក់ទង