នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បង្កើតគណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់តាមដងទន្លេសាប, ឧត្តមសេនីយ៍ទោ សេង ធារិន ជាប្រធាន

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានចេញសេចក្ដីសម្រេចបង្កើតគណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតាមដងទន្លេសាប រួមមាន ខេត្តកំពង់ធំ, សៀមរាប, បាត់ដំបង, ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំងរបស់កងទ័ពជើងគោក។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន  ទទួលបាននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា គណៈបញ្ជាការឯកភាពនេះ មានលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ជាប្រធាន អមដោយអនុប្រធាន៤រូប និងសមាជិកចំនួន៩រូប សុទ្ធតែជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង នៃខេត្តពាក់ព័ន្ធ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់៖

អត្ថបទដែលជាប់ទាក់ទង