សមត្ថកិច្ចស្រាវជ្រាវ ករណីជនបទេសម្នាក់ត្រូវជនសង្ស័យលួចយកទូរស័ព្ទ ខណៈគាត់កំពុងដេកលក់
ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១៦ ខែមីនា ២០២៥ ចំណុចមុខហាងលក់ខោអាវOQB7 ផ្លូវ៥៧ កែងផ្លូវ៣០២ ភូមិ៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកំលាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី១ បើកការស្រាវជ្រាវ ករណីជនបទេសម្នាក់ត្រូវជនសង្ស័យលួចយកទូរស័ព្ទ ខណៈគាត់កំពុងដេកលក់ ។
ជនរងគ្រោះឈ្មោះ JOSHUA BRYCE ភេទ ប្រុស អាយុ ២៩ ឆ្នាំ សញ្ញាតិ អាហ្វ្រិកខាងត្បូង ជនជាតិ អាហ្វ្រិកខាងត្បូង ស្នាក់ នៅផ្ទះសំណាក់នង្គ័ល ផ្លូវ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ ទេសចរណ៍ ។
ជនសង្ស័យមានឈ្មោះ សុខ ទិត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅដីឡូតិ៍ ផ្លូវបេតុង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ:រើសអេតចាយ។
តាមប្រភពដដែលបានឱ្យដឹងថា ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៧ នឹង ៣០នាទីយប់ ជនរងគ្រោះបានជិះកង់បី ចេញពីចំណតរថយន្តក្រុង នៅម្ដុំមាត់ទន្លេ គោលបំណងមករកកន្លែង សម្រាកនៅផ្ទះ សំណាក់នង្គ័ល ផ្លូវ៣០២ សង្កាត់បឹងកេងកងទី១ ។ ខណៈពេលជនរងគ្រោះទៅ ដល់អស់បន្ទប់សម្រាកហើយ ពេលនោះជនរងគ្រោះ ក៍បានដើរចេញទៅម៉ាតជីម៉ាត នៅផ្លូវ៥៧ កែងផ្លូវ២៩៤ ដោយបានទិញ ស្រាបៀរផឹកអស់ ៦កំប៉ុង រួចហើយ ងងុយគេងពេក ជនរងគ្រោះក៍បានដើរទៅសម្រាក នៅមុខហាងលក់ខោអាវ OBQ7 ផ្លូវ៥៧ កែងផ្លូវ ៣០២ លង់លក់នៅទីនោះទៅ លុះពេលភ្ញាក់ឡើង វេលាម៉ោង ០៤ ទៀបភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ រកមើលក៍ស្រាប់តែបាត់ទូរស័ព្ទដៃ លិខិត ឆ្លងដែន និង ទឹកប្រាក់ចំនួនប្រហែល៥០ដុល្លារអាមេរិក លុះរហូតព្រឹកឡើងទើបជនរងគ្រោះបានមកដាក់ពាក្យ បណ្តឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ តែម្ដង។
ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឯកឧត្តមឧត្តសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកំលាំងមូលដ្ឋាន បានបើកការស្រាវជ្រាវតាមរយៈកាំម៉េរាសុវត្ថិភាពនៅទីតាំងកើតហេតុ និងនៅតាមដងផ្លូវឃើញ ថា មានជនសង្ស័យម្នាក់ជិះកង់អូសរទេះអេតចាយមកដោយមានសភាពស្ងាត់ជនសង្ស័យក៏បានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ និលិខិតឆ្លងដែនបានសម្រេចតែម្ដង។
ចំពោះស្នាមរបួសដៃ និងជើងរបស់ជនរងគ្រោះ គឺបណ្ដាលមកពីជិះម៉ូតូជាមួយសង្សារដួលនៅឯខេត្ត សៀមរាប តាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ មកម្លេះ ។ ចំពោះវត្ថុតាង ទូរស័ព្ទដៃនិងលិខិតឆ្លងដែនដែលបានជនសង្ស័យលួច ត្រូវបានសមត្ថកិច្ចដកហូតបានមកវិញទាំងអស់ផងដែរ ៕
ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ បឹងកេងកងទី១ កសាងសំណុំរឿងបញ្ចូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកេង ចាត់ការតាមនិតិវិធីច្បាប់៕