កម្ពុជា-អូស្ត្រាលី ពិភាក្សាគ្នាអំពីវិស័យថាមពល ការធ្វើអាជីវកម្មរ៉ែប្រកបដោយការទទួលខុសត្រូវ និងការវិនិយោគដេីម្បីអនាគតកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជួបពិភាក្សាការងារជាមួយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា។
តាមរយៈភាពដៃគូកម្ពុជា-អូស្ត្រាលីជាង ៧០ឆ្នាំ កន្លងមកនេះ យេីងផ្តេីមចេញពីការរួមគ្នារក្សាសន្តិភាពរហូតឈានដល់ការជំរុញកំណើនសេដ្ឋកិច្ច ភាពជាដៃគូនេះបានវិវត្ត និងបន្តផ្ដល់ឱកាសកាន់តែច្រើនថែមទៀតនាពេលអនាគត។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាគ្នាអំពីវិស័យថាមពល ការធ្វើអាជីវកម្មរ៉ែប្រកបដោយការទទួលខុសត្រូវ និងការវិនិយោគដេីម្បីអនាគតកម្ពុជា។ អូស្ត្រាលីនៅតែជាដៃគូដ៏មានតម្លៃក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ទំនាក់ទំនងការទូតនេះត្រូវបានបង្កេីតឡេីងលើគោលការណ៍ការគោរពសិទ្ធិគ្នាទៅវិញទៅមក និងមានគោលដៅរួមគ្នា។ កម្ពុជាផ្តល់តម្លៃនៃទំនាក់ទំនងភាពជាដៃគូនេះបន្តដល់អ្នកជំនាន់ក្រោយទៀត ៕