ឃាត់ខ្លួនជនស..ង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចម៉ូតូដោយកាច់បំបែកសោរក) និងទទួលផលចោរកម្ម

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញមុខជនសង្ស័យចំនួន ០៦នាក់ ជាសាធារណៈ មុននិងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់ បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនយកមកសាកសួរ ។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបករណីអំពើលួចមានស្ថានទម្ងន់ទោស (លួចម៉ូតូដោយកាច់បំបែកសោរក) និងទទួលផលចោរកម្មនេះ បានធ្វេីឡេីងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០១និង០០នាទី នៅជិតផ្ទះសំណាក់មួយ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
ជាក់ស្ដែងកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ (អាយុ ១៥-៣៩ ឆ្នាំ) និងចាប់យកវត្ថុតាងរួមមាន៖
-ម៉ូតូ ០៦គ្រឿង (ផលនៃអំពើចោរកម្ម)
-ទូរស័ព្ទ ០៦គ្រឿង (iPhone, Infinix, Nokia, Vivo)
-នាឡិកាដៃ ០១
-សោកែឆ្នៃ ០១
-ស្លាកលេខ ០១។ បច្ចុប្បន្នម៉ូតូត្រូវបានរក្សាទុកនៅការិយាល័យនគរបាល ដើម្បីស្វែងរកម្ចាស់ផងដែរ។
គួរបញ្ជាក់ថា ជនសង្ស័យចំនួន ០៦នាក់ ក្រោយកម្លាំងសមត្ថកិច្ចជំនាញ បង្ហាញមុខជាសាធារណៈរួច ក៏ត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង