ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំពង្រឹងការងារបច្ចេកទេសជំនាញ និង ការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ដល់កម្លាំងនគរបាលក្រោមឱវាទ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារបច្ចេកទេសជំនាញ និងការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ដល់កម្លាំងនគរបាលក្រោមឱវាទ នៅស្នងការដ្ឋាននគរបាលខេត្ត។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានអានផែនការ ការងារផ្សព្វផ្សាយ ដល់កងកម្លាំង ដើម្បីបែងចែកការងារ ចាត់តាំង អនុវត្ត និងការទទួលខុសត្រូវ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ អធិការគ្រប់ក្រុងស្រុកទាំង៩ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ជាច្រើនរូប។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងសមត្ថភាព អនុវត្ត ជំនាញ តួរនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ ប្រកបដោយវិជ្ចាជីវៈ និងឈរលើគោលការណ៍ច្បាប់។ ពង្រឹងការផ្តល់សេវាសាធារណ:ជូនពលរដ្ឋឲ្យបានល្អ,ពង្រឹងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង, ពង្រឹងការយាមល្បាត២៤ម៉ោង ត្រូវធានាឲ្យបានទាំងស្រុង នូវសន្តិសុខល្អ ប្រកបដោយប្រសិទ្ធភាព ៕