ម្ចាស់ផេក ” Bun Park” មិនទាន់ចូលខ្លួន មកស្នងការដ្ឋាននគរបាលរាជធានី ដើម្បីជួយពន្យល់អំពី ពាក្យថា ” សន្តិភាព ” !
ភ្នំពេញ ៖ ក្នុងនាមខ្ញុំស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យជំនាញខាងផែនសន្តិសុខអញ្ជើញ ប្អូនម្ចាស់ផេក ចូលមកស្នងការដ្ឋាននគរបាលរាជធានីដើម្បីជួយពន្យល់អំពី ពាក្យថា ” សន្តិភាព “។
សូម អរគុណ។ នេះជាលើកឡើងរបស់ លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជា ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។ ផ្ទុយទៅវិញ មកដល់វេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ម្ចាស់ផេក ” Bun Park” មិនទាន់ចូលខ្លួន មកស្នងការដ្ឋាននគរបាលរាជធានីដើម្បីជួយពន្យល់អំពី ពាក្យថា ” សន្តិភាព ” ! នេះជាការបញ្ជាក់ពី លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋានដ្ឋាន នគរបាល រាជធានី ភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋានដ្ឋាន នគរបាល រាជធានី ភ្នំពេញ បានបញ្ជាក់ថា តាមពិតមកទល់នឹងម៉ោងនេះ គាត់មិនទាន់បានចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយទេ។ ប៉ុន្តែខាងសមត្ថកិច្ចកំពុងធ្វើការទំនាក់ទំនង ទៅម្ចាស់ផេក Bun Park ដើម្បីឲ្យគាត់មកពន្យល់ប្រាប់ជំនាញ ដូចអ្វីដែលលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះលើផេកផ្លូវការរបស់គាត់ ។ លោកបន្តថា បើសិនជា ម្ចាស់ផេក Bun Park គាត់ចូលខ្លួនតាមការទំនាក់ទំនងរបស់សមត្ថកិច្ច លោកនឹងផ្ដល់ព័ត៌មាននេះជួនភ្លាម ៕