កូនជាងឡាន កាប់បុរសម្នាក់ជាមេការជាងជួសជុលរថយន្តត្រូវស្មាពីក្រោយខាងស្តាំ របួសធ្ងន់ សមត្ថកិច្ចឃាត់
ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៥ នៅចំណុចការ៉ាស់ជួសជុលរថយន្តយីហោបូព៌ាអាស៊ី ផ្លូវ598ក្រុមទី3 ភូមិពោងពាយ សង្កាត់ទួលសង្កែទី2 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនបុរសម្នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើកាំបិតបុ័ងតោកាប់ជនរងគ្រោះបណ្តាលអោយរបួសធ្ងន់។
ជនរងគ្រោះឈ្មោះ ម៉ង សារឿន អាយុ48ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការជាងជួសជុលរថយន្តមានទីលំនៅ ភូមិសំរោងក្រោមសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសធ្ងន់ធ្ងរ)។
ចំណែកជនសង្ស័យឈ្មោះ ថន នុត អាយុ25ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្លូវ598 ភូមិពោងពាយ សង្កាត់ទួលសង្កែទី2 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។(មានសារធាតុញៀន)
វត្ថុតាងដកហូតរួមមានកាំបិតប៉័ងតោដងឈើ១ ។
មុនពេលកើតហេតុជនរងគ្រោះកំពុងធ្វើការនៅចណុចកើតហេតុខាងលើ ស្រាបតែមានជនសង្ស័យម្នាក់ដែលជាកូនជាងនៅការ៉ាស់ធ្វើការជាមួយគ្នាដែលធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមក និងមានគំនុំគុំគួនបានយកកាំបិតប៉័ងតោដែលជនសង្ស័យបានទិញពីផ្សារមកលាក់ទុកក្នុងខ្លួន ។ ពេលឃើញឱកាសល្អជនសង្ស័យបានដកកាំបិតពីចង្កេះធ្វើសកម្មភាពកាប់លើជនរងគ្រោះបណ្តាលអោយត្រូវស្មាក្រោយខាងស្តាំរបួសធ្ងន់ធ្ងររួចរត់គេចខ្លួនបាត់។បន្ទាប់មកជនរងគ្រោះត្រូវបានអ្នកធ្វើការជាមួយបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាលម៉ែតហើយប្រពន្ធជនរងគ្រោះបានឡើងមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទៅ២។
ក្រោយទទួលបណ្តឹងកំលាំងជំនាញខណ្ឌប៉ុស្តិ៍សហការណ៍ជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ក៏កំណាត់មុខសញ្ញាឈានដល់ឃាត់ខ្លួនបានជនសង្ស័យនៅម៉ោង១២រសៀលថ្ងៃខែឆ្នាំដដែលនៅចំណុចបេនឡាន ផ្លូវ១០៩កែង១១៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា យកមកកា់ន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីចាត់ការតាមនិតិវិធី។
ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕