ឃាត់ខ្លួនជនស..ង្ស័យម្នាក់ ករណីឃាតកម្ម នៅចំណុចភ្នំក្រោលស្ថិតនៅភូមិអូយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២០:និង៥៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែសង្គមបានទទួលព័ត៌មានថាមានករណីហិង្សាកើតឡើង នៅចំណុចភ្នំក្រោលស្ថិតនៅភូមិអូយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរីដោយជនរងគ្រោះ ឈ្មោះ លាង លាភ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅ ភូមិ ចំរើន ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។បានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះ មកភូមិរង្សីពេលមកដល់ចំណុចភ្នុំក្រោលក៏បានឃេីញជនសង្ស័យបានយកកាំបិតផ្កាក់មកយាកាប់ ពេលនោះឈ្មោះលាង លាភ ក៏បានអោន គេចផុតហេីយក៏បានដួលម៉ូតូ ហេីយជនសង្ស័យក៏បានយកកាំបិតផ្គាក់ដេញកាប់បន្ថែមទៀត ពេលនោះជនរងគ្រោះក៏បានរត់គេចចូលពួនក្នុងព្រៃហេីយក៏បានតេទូរសព្ទ័ទៅសមត្ថកិច្ចដេីម្បីមកអន្តរាគមន៍។ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក បានចុះទៅដល់កន្លែងកើតហេតុ និងតាមស្វែងរកជនសង្ស័យដែរកំពុងគិចខ្លួន ហើយក៏បានឃាត់ខ្លួនជនសង្សយ័ឈ្មោះ សន សុខខឿន ភេទប្រុស អាយុ ៥៧ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ អូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅចំណុច រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំក្រោយ ក៏យកមកអធិការដ្ឋាននគរបាលស្រុកកោះញែកដើម្បីសាកសួរពីដំណើររឿង ។
ជនសង្ស័យបានឆ្លេីយថាខ្លួនបានអង្គុយផឹកស្រាពីរនាក់ ឈ្មោះ យឺន យ៉ុង(ហៅតាក្តឺម)ពេលនោះបានទាស់ពាក្យសំដីគ្នាហើយក៏បានកាប់តាក្ដឺម នៅក្នុងផ្ទះគាត់ នៅចំណុចភូមិ
អូរយ៉េះឃុំស្រែសង្គមស្រុកកោះញែកខេត្តមណ្ឌលគិរី ក្រោយពីឮដូច្នោះកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែសង្គមក៏បានចុះមកដល់កន្លែងកើតហេតុ ផ្ទះជនរងគ្រោះឈ្មោះតាក្ដឺម ក៏បានឃើញជនរងគ្រោះបានដេកស្លាប់នៅក្នុងផ្ទះ ។
សមត្ថកិច្ចកំពុងកសាងសំណុំរឿងបន្តតាមនិតិវិធីច្បាប់ ៕