ចាប់ឃាត់ខ្លួនចំនួន ៦ នាក់ និងវត្ថុតាងជាក់ស្ដែងមានម៉ាស៊ីនកាត់ឈើ (ត្រង់សឺន័រ)ចំនួន ៣គ្រឿង ម៉ូតូ ចំនួន ២ គ្រឿង បញ្ជូនទៅស្ថាប័នជំនាញ
កំពង់ធំ ៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាកាកងទ័ពជើងគោក និងបទបញ្ជារបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯកពៅ ហេងមេបញ្ជាការយោធភូមិភាគទី៤ព្រមទាំងមានការណែនាំពីឯកឧត្ដមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ។
ក្រុមបោះតង់កាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ចំនួន ៦ នាក់ ត្រូវបានកងកម្លំាងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ចាប់ឃាត់ខ្លួន និងវត្ថុតាងជាក់ស្ដែងមានម៉ាស៊ីនកាត់ឈើ (ត្រង់សឺន័រ)ចំនួន ៣គ្រឿង ម៉ូតូ ចំនួន ២ គ្រឿង បញ្ជូនទៅស្ថាប័នជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡេីយ ៕