នគរបាលច្បារអំពៅទី០២ ឆ្មក់ចាប់អ្នកញៀនលេងល្បែង (បាញ់អាប៉ោង) ដកហូតបានវត្ថុតាងមួយចំនួន
ភ្នំពេញ ៖ ប្រតិបត្តិការណ៍នេះ កាលពី យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
នគរបាលច្បារអំពៅទី០២ ឆ្ម.ក់ចាប់អ្នកញៀ.នលេងល្បែង (បា.ញ់អាប៉ោង) ដកហូតបានវត្ថុតាងមួយចំនួន ។
សមត្ថកិច្ចបានអោយដឹងថា មានពលរដ្ឋបានខលទៅកាន់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ថា មានក្រុមអ្នកញៀ.នល្បែ.ងមួយក្រុម បានកំពុងបើកវង់ល្បែ.ងស៊ីសងខុសច្បាប់ ( អាប៉ោង ) ។
ភ្លាមៗ លោកវរសេនីយ៍ត្រី អ៊ុ រតនា នាយប៉ុស្តិ៍ច្បារអំពៅទី០២ បានបញ្ជាអោយកម្លាំងនគរបាលប៉ុស្តិ៍ ចុះទៅបង្ក្រាបទីតាំងខាងលើតែម្តង ។
ជាលទ្ធផល ក្នុងរង្វង់ប្រតិបត្តិការណ៍បង្ក្រាបនេះដែរ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ចានសម្រាប់បាញ់អាប៉ោងចំនួន០១ , អាប៉ោងចំនួន០១គ្រាប់, កញ្ច្រែងចំនួន០៤ , កៅអីចំនួន១៥ , កង្ហាចំនួន០១ គ្រឿង ។ ចំពោះអ្នកបើកទីតាំង និងអ្នកលេងបានរត់ចែកជើងគ្នា ពេលសមត្ថកិច្ចទៅដល់បាត់ទៅហើយ ។ សមត្ថកិច្ចបានយកសម្ភារៈនេះ យកមករក្សាទុកនៅស្នាក់ការប៉ុស្តិ៍ជាបណ្តោះអាសន្ន ៕