ស្ដ្រីម្នាក់ មានអាការៈមិនស្រួលខ្លួន បើករថយន្ដមួយគ្រឿង បុកបង្កាន់ដៃស្ពានព្រែកជ្រៃ
ភ្នំពេញ៖ កាលពី ថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២៥ ស្រ្តីម្នាក់ បានបើករថយន្ត Toyota Prius មួយគ្រឿង ទាំងមានអាការៈមិនស្រួលខ្លួន និងប្រយ័ត្នជ្រុលទៅបុកបង្កាន់ដៃស្ពានព្រែកជ្រៃបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នៅចំនុចគល់ស្ពានព្រែកជ្រៃ តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ រូបគាត់បានលេបថ្នាំអស់ជាច្រើនគ្រាប់ ហើយក៏មានអាការៈមិនស្រួលខ្លួន ក៏សម្រេចចិត្តបើករថយន្ត Toyota Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AM -6632 ចេញពីផ្ទះគោលបំណងទៅមន្ទីរពេទ្យ រុស្ស៊ី ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទិសដៅពីត្បូង ទៅជើង លុះមកដល់ចំនុចកើតហេតុ ដោយសារតែរូបគាត់ មានអាការៈមិនស្រួលក្នុងខ្លួន ទប់ស្មារតីមិនបានទើបធ្វើឲ្យគាត់ជ្រុលទៅបុកបង្កាន់ដៃថ្មស្ពានព្រែកជ្រៃ បណ្តាលឲ្យរថយន្តខ្ទេចស្រុញផ្នែកខាងមុខផ្ទុះពោងសុវត្ថិភាព រងការខូតខាត តែមិនគ្រោះថ្នាក់ដល់មនុស្សឡេីយ ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានធ្វេីការវាស់វែង រួចស្ទួចយករថយន្តបង្កទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីដោះស្រាយគ្នានាពេលក្រោយ ។ ចំណែកស្រ្ដីជាអ្នកបេីកបររថយន្តបង្កត្រូវបានសាច់ញាតិមកទទួលយកទៅមន្ទីរពេទ្យដេីម្បីពិនិត្យសុខភាព ៕