បង្ក្រាបការជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅកំពង់ធំ
កំពង់ធំ ៖ នៅរសៀលថ្ងៃពុធ ៦ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ (១៩ មីនា ២០២៥) កម្លាំងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ និង លោកអនុសេនីយ៍ឯក ខេង បូរ៉ាត អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន។ សកម្មភាពនេះធ្វើឡើងក្នុងក្របខ័ណ្ឌសហការជាមួយ ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។ កម្លាំងចុះអនុវត្តមានចំនួន ៧ នាក់ ដោយប្រើមធ្យោបាយ រថយន្ត ១ គ្រឿង និងម៉ូតូ ៣ គ្រឿង។
ឃាត់ខ្លួនជនសង្ស័យ ១ នាក់
ចាប់យកវត្ថុតាង៖
ម៉ូតូ ១ គ្រឿងទូរស័ព្ទដៃ ២ គ្រឿង
ម្សៅក្រាមពណ៌សថ្លា (សង្ស័យជាសារធាតុញៀន) ២ កញ្ចប់ (១,៧៨ក្រាម)
សម្ភារៈប្រើប្រាស់ និងវេចខ្ចប់សារធាតុញៀនផ្សេងៗ
កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ ៕