រថយន្តឡិចស៊ីស មួយគ្រឿង សង្ស័យថា អ្នកបើកស្រវឹងបានរ៉េចង្កូតធ្លាក់ចិញ្ចើមផ្លូវ បុកដើមក្ងោកមួយដើម

ភ្នំពេញ ៖ កាលពី ថ្ងៃទី២០ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ដែលស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ រថយន្តឡិចស៊ីស RX330 មួយគ្រឿង សង្ស័យថាអ្នកបើកបរស្រវឹងបានរ៉េចង្កូតធ្លាក់ចិញ្ចើមផ្លូវ ទៅបុកដើមក្ងោកមួយដើម បាក់មែកធ្លាក់មកលេីផ្លូវចំណែករថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

នៅមុនពេលកេីតហេតុ គេឃើញរថយន្តម៉ាកលុចស៊ីសRX 330ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BI-2171 បេីកបរដោយបុរសម្នាក់ នឹងស្រ្តីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិច ក្នុងល្បឿនយ៉ាងលឿនលុះបេីកមកដល់ចំណុចកេីតហេតុបានរ៉េចង្កូតទៅផ្នែកខាងស្តាំ ហេីយជ្រុលទៅបុកដេីមក្ងោកពេញទំហឹងបណ្តាលឲ្យបាក់មែកធ្លាក់មកលេីផ្លូវ ចំណែករថយន្តបង្កខាងវិញរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នឹងបែកទាំងពោងសុវត្ថិភាព បែកកញ្ចក់ផ្នែកខាងមុខនឹងខ្ទេចមួយកំណាត់ខាងមុខយ៉ាងធ្ងន់ធ្ងរ ។ ខណៈពេលគ្រោះថ្នាក់ភ្លាមៗអ្នកបេីកបរព្រមទាំងអ្នករួមដំណើរបាននាំគ្នាចុះពីរថយន្តហេីយរត់គេចខ្លួនបាត់ស្រមោលដោយទុករថយន្តនៅកន្លែងកើតហេតុ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់ចំណុចកេីតហេតុភ្លាមៗដោយនាំបងប្អូនប្រជាពលរដ្ឋនាំគ្នាលេីកមែកក្ងោកដែលបាក់នៅលេីផ្លូវដាក់អែបខាងដេីម្បីសម្រួលចរាចរណ៍ ហេីយរថយន្តបង្កខាងត្រូវបានសមត្ថកិច្ចជំនាញនៃការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីធ្វើការស្ទូចយកទៅរក្សាទុកដេីម្បីរងចាំការដោះស្រាយគ្នាថ្ងៃក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង