រដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់គណៈកម្មាធិកាបណ្តុះបណ្តាលខេត្ត ព្រមទាំងការជ្រើសរើសជំនាញរៀនឲ្យស្របនិងតម្រូវការ
មណ្ឌលគិរី៖ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ាញ ប៊ុណ្ណា អភិបាលខេត្តស្ដីទី បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់គណៈកម្មាធិកាបណ្តុះបណ្តាលខេត្ត ព្រមទាំងការជ្រើសរើសជំនាញរៀនឲ្យស្របនិងតម្រូវការជំនាញ ដោយមានការចូលរួមពី លោក ញ៉ាញ់ ស្រាយ អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងលោក កោ គឹមអាន នាយកមជ្ឈមណ្ឌល និង ជាប្រធានលេខាធិការដ្ឋាន នាយករងរដ្ឋបាលខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលរងក្រុង/ស្រុកទាំង០៥ ព្រមទាំង តំណាងអង្គការស្វីសខុនថាក ( SDP ) ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ៕