កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមក្មេងទំនើង រហ័សនាម F4 និងក្រុម CCK ព្រែកឯង

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអនុញាតិពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ និងមានការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បង្ក្រាបក្មេងទំនេីងបង្ករអុកឡុកចំនួន២ក្រុម (ក្រុមF4 និង ក្រុមCKK) ចំនួន១០នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិរបស់អ្នកដ៏ទៃ។

ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងលោកវរសេនីយ៍ត្រី ណុប មុន្នី នាយរងការិយាល័យ។
ជនសង្ស័យទាំង១០នាក់នេះរួមមាន៖
១- ឈ្មោះ យ៉ន ច័ន្ទវណ្ណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ក្រុមF4) ។
២-ឈ្មោះ ផេងរតន: សីហា ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ របោះ អង្កាញ់ សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ (ក្រុម F4) ។
៣-ឈ្មោះ សួ គឹមសៀន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ ចំពុះក្អែក សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ (ក្រុមF4) ។
៤-ឈ្មោះ ដារ៉ា រាជ្យ ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ អូរអណ្ដូង សង្កាត់ ព្រែក ប្រា ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ (ក្រុម CKK) ។
៥-ឈ្មោះ ប៊ុន ចាន់ រដ្ឋ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ អូរអណ្ដូង សង្កាត់ ព្រែក ប្រា ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ (ក្រុមCKK) ។
៦-ឈ្មោះ ទុយ សុវណ្ណារិទ្ធិ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ ចំពុះក្អែក សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ (ក្រុមF4) ។
៧-ឈ្មោះ ថុន ផាន់ណា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ ចំពុះក្អែក សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ (ក្រុម CKK) ។
៨-ឈ្មោះ រ៉េត រតនា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ របោះ អង្កាញ់ សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ (ក្រុម F4) ។
៩-ឈ្មោះ ទុយ សុប៉ូលីន ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ កោះក្របី សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ (ក្រុម F4) ។
១០-ឈ្មោះ យ៉ុង សុភា ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ ចំពុះក្អែក សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ (ក្រុម F4) ។
សម្ភារដកហូត និងវត្ថុតាង រួមមាន ម៉ូតូចំនួន៤គ្រឿង, កាំបិតបុ័ង តោ ចំនួន២, កាំបិតផ្គាក់ ចំនួន១, ដាវ ចំនួន១, កណ្ដៀវ ចំនួន១។
ជនសង្ស័យ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង