ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិ..ង្សាវា..យគ្នា ទៅវិញ ទៅមក និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីហិង្សាវាយគ្នាទៅវិញទៅមក និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ប្រព្រឹត្តល្មើសនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្លូវសហពន្ធ័រុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជយ័។
ជនសង្ស័យឈ្មោះ ZHOU CAIXIN ភេទប្រុស មុខរបរ កម្មករសំណង់ ជនជាតិចិន ស្នាក់នៅ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕