ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៥ នឹងប្រារព្ធធ្វើនៅថ្ងៃទី៧ ខែមេសា ខាងមុខនេះ នៅក្រុងច្បារមន

ភ្នំពេញ៖ ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៥ នឹងប្រារព្ធធ្វើនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ខាងមុខ នៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ពិធីនេះប្រារព្ធឡើងក្នុងគោលបំណងចូលរួមអភិរក្សលើកស្ទួយ អភិវឌ្ឍ និងផ្សាយផ្សាយឲ្យកាន់តែទូលំទូលាយនូវប្រពៃណីប្រណាំងរទេះសាឡីគោលឿននៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ៕

អត្ថបទដែលជាប់ទាក់ទង