ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ស្វាយ ដូត
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ឯក ស្វាយ ដូត ត្រូវប្អូនបង្កើតរបស់ ឯកឧត្តម ស្វាយ សំអ៊ាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយរោគាពាធ ៕