ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និង លោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំ រកដំណោះស្រាយអំពីបញ្ហា ទឹកស្អាត បែរជាមានកម្ទេច( កករ) ភ្លើងដាច់ជាញឹកញាប់

ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និង លោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំ រកដំណោះស្រាយអំពីបញ្ហា ទឹកស្អាត បែរជាមានកម្ទេច( កករ) ភ្លើងដាច់ជាញឹកញាប់ បញ្ហាសំរាម និង បញ្ហា ក្រុមហ៊ុនកាយមុខផ្ទះប្រជាពលរដ្ឋ ទុកចោលយូរ ដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត។
កិច្ចប្រជុំនេះផងដែរ ដោយមានការអញ្ជើញចូលរួមពី លោក អភិបាលរងក្រុង លោកចៅសង្កាត់ទាំង៥ ក្នុង ក្រុងប៉ោយប៉ែត សមត្ថកិច្ចពាក់ព័ន្ធ និង តំណាងក្រុមហ៊ុន អានកូ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹក និង ភ្លើង ព្រមទាំង តំណាងក្រុមហ៊ុន ស៊ិនទ្រី (សំរាម) ក្នុងក្រុងប៉ោយប៉ែត.

ប៉ោយប៉ែត, ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ៕

អត្ថបទដែលជាប់ទាក់ទង