គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្សស្លា..ប់ ម្នាក់ និងរបួសធ្ង..ន់ ម្នាក់ នៅក្រុងកែប ខេត្តកែប

ខេត្តកែប៖ នៅល្ងាច ថ្ងៃ ព្រហស្បតិ៍ ៧ រោច ខែ ផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត និង ម៉ូតូ ទិសដៅស្របគ្នា ពីកើតទៅលិច លើផ្លូវជាតិលេខ ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩-២០ ត្រង់ចំណុចផ្លូវបេតុងក្រោយវត្តកែវក្រសាំង ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

រថយន្តម៉ាក TOYOTA ALPHARD ពណ៌ស ផលិតឆ្នាំ ២០២០ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2E-6988 បើកបរដោយឈ្មោះ ទ្រី រតនៈ ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ បើកបររថយន្ត មានស្រុកកំណើត ឃុំអូសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន រស់នៅភូមិ
អូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប (គ្មានរបួស) ។ អ្នករួមដំណើរ ១ នាក់ ជនជាតិចិន (គ្មានរបួស) ។ ពេលបើកមកដល់ចំណុចកើតហេតុខាងលើរថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយបុកពីក្រោយ ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០២០ ពាក់ផ្លាកលេខ កំពត 1R-3973 បណ្ដាលអោយដួលរងរបួស អ្នកបើកបរម៉ូតូឈ្មោះ ធី សាទាន ភេទ ប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប (រងរបួសធ្ងន់) ពាក់មូរសុវត្ថិភាព ។ អ្នករួមដំណើរ ១ នាក់ ឈ្មោះ យាម ណាត់ ភេទ ប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប (រងរបួសធ្ងន់)ពុំមានពាក់មួកសុវត្ថិភាព ។
ក្រោយពេលកើតហេតុជនរងគ្រោះខាងលើត្រូវបានកម្លាំងនគរបាល សហការជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន សម្រាកព្យាបាល និងសម្ភព សុខុមាលកែប ភូមិដំណាក់ចង្អើរ ដោយស្ថានភាពអ្នករួមដំណើរឈ្មោះ យាម ណាត់ ខាងលើរងរបួសធ្ងន់គ្រូពេទ្យក៏បញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តកំពតក៏បានស្លាប់។
ករណីនេះបណ្ដាលអោយមនុស្សស្លាប់ ១នាក់ ប្រុស រងរបួសធ្ងន់១នាក់ ប្រុស ខូចខាតម៉ូតូ ១គ្រឿង និងរថយន្ត ១គ្រឿង។ ចំណែកវត្ថុតាង រថយន្ត និង ម៉ូតូ ទាំង២គ្រឿង យកមករក្សាទុកបណ្ដោះអាសន្ននៅអធិការនគរបាលក្រុងកែប ចំណែកអ្នកបើកបរបានហៅមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងកែប៕

អត្ថបទដែលជាប់ទាក់ទង