គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង សម្រេចបានជារួម ៨៨,៥០%
គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង សម្រេចបានជារួម ៨៨,៥០% គិតត្រឹមថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៥ ។
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ បានបង្ហាញសកម្មភាព និងវឌ្ឍនភាពការងារនៃគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ ដែលអនុវត្តដោយក្រុមហ៊ុនសាងសង់ PPPP-TCM JV ដែលមានទំហំការងារ ១) ការងារសាងសង់លូប្រអប់ប្រវែង តាមបណ្តោយផ្លូវជាតិលេខ៤ ខាងឆ្វេងដៃ ក្នុងចន្លោះគ.ម១៤+០៥០ ដល់១៩+៧០០ និង២) ការងារកាយស្តារប្រឡាយប្រវែង ៦ ១០០ម, ការងារតម្លើងលូអ៊ុយប្រវែង ១ ៩៧០ម, ការងារសាងសង់លូប្រអប់ផ្លូវឆ្លងកាត់ ៩ទីតាំង និងការងារសាងសង់ទ្វារទឹក ៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវដែក (ផ្លូវរថភ្លើង) ចន្លោះគ.ម១៥ +៤៥០ ដល់២៣+៥៥០។
វឌ្ឍនភាពការងារគិតត្រឹមថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៥ សម្រេចបាន ៨៨,៥០%៕