ឯកឧត្តម នេត្រ ភក្ត្រា បានបង្ហាញអំពីវិធានការទាំង៥ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចុះ

ការលើកកម្ពស់គុណភាពសេវាសុខាភិបាលជាវិធានការគន្លឹះ ១ ក្នុងចំណោមវិធានការគន្លឹះទាំង ៥ ដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចុះ ដើម្បីពង្រឹងសមត្ថភាពនិងផ្តល់សេវាសុខភាពនៅមូលដ្ឋាន។ បច្ចុប្បន្ននេះ នៅតាមណ្ឌលសុខភាព មានការផ្តល់នូវឱសថសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺទឹកនោមផ្អែម និងសម្ពាធឈាម ដែលនេះជាការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាលចំពោះសុខុមាលភាពប្រជាពលរដ្ឋ។ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ខ្ញុំបានចុះពិនិត្យការងារ និងសាកសួរសុខទុក្ខបងប្អូនមន្ត្រីសុខាភិបាលដែលកំពុងបម្រើការផ្តល់សេវាសាធារណៈនៅមណ្ឌលសុខភាពសណ្តាន់ ស្ថិតក្នុងឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ៕

អត្ថបទដែលជាប់ទាក់ទង