ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមពិសាអាហារ និងពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយឯកឧត្តម ម៉ាសាតូ កាន់ដា (Masato Kanda) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ។
សូមជម្រាបថា កិច្ចប្រជុំអាហារថ្ងៃត្រង់ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ គឺក្នុងគោលបំណងស្វែងរកទស្សនៈដើម្បីបង្កើតផ្លូវអប់រំដែលអាចបត់បែនបាន ហើយភ្ជាប់ការអប់រំតាមបែបវិទ្យាសាស្ត្រជាមួយការអប់រំវិជ្ជាជីវៈ និងការធានាឱ្យមានការផ្លាស់ប្តូរដោយរលូនចំពោះការរៀនពេញមួយថ្ងៃ ដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទដែលជាប់ទាក់ទង