ទោះនៅទីណា ទោះទៅដល់ណា ! សមត្ថកិច្ចបន្តស្វែងរកទីតាំងនិងចាត់វិធានការបង្រ្កាបដើម្បីភូមិឃុំ សង្កាត់មានសុខសុវត្ថិភាព
(បាត់ដំបង)កាលពីថ្ងៃទី២០ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ១៥និង៣០នាទីទទួលបានព័ត៌មានយ៉ាងជាក់ ច្បាស់ពីករណីល្បែងស៊ីសងជល់មាន់ និងស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនៃ អធិការដ្ឋាននគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡូត ចុះបង្ក្រាប ល្បែងស៊ីសងជល់មាន់មួយកន្លែងស្ថិតនៅក្នុងភូមិសាស្រ្តដាច់ស្រយ៉ាលមួយនៃដីចំការកៅស៊ូ ដែលម្ចាស់ ទុកចោល ក្នុងភូមិអូរច្រាបឃុំសំឡូតស្រុកសំឡូត។
ក្នុងដំណើរទៅបង្រ្កាបទំរាំទៅដល់ចំណុចនេះ អ្នកប្រព្រឹត្តិបានឮសម្លេងម៉ូតូរបស់សមត្ថកិច្ច ក៏នាំគ្នារត់ ចូលព្រៃដោយបន្សល់ទុកម៉ូតូចាស់ៗចំនួន ០៤គ្រឿង សង្វៀនជល់មាន់ និងវត្ថុតាងមួយចំនួននៅទីនោះ។
ទោះជាយ៉ាងនេះក្តីសមត្ថកិច្ចបានរុះរើបំផ្លាញចោលនូវសង្វៀនជល់មាន់ នៅទីនោះហើយនាំយកវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុក និងចាត់វិធានការកោះហៅអ្នកប្រព្រឹត្តិ ដែលសមត្ថកិច្ចកំណត់បានអត្តសញ្ញាណរួចហើយតាមរយៈម៉ូតូដែលទុកចោលនេះ ដើម្បីអនុវត្តបន្តតាមនីតិវិធី ។
ទោះជាស្ថិតនៅទីណាទោះទៅដល់ទីណា ឱ្យតែហ៊ានប្រព្រឹត្តិ សមត្ថកិច្ចទៅចាត់វិធាន ការបង្រ្កាបដល់ទីនោះភ្លាមៗ ដើម្បីភូមិ ឃុំ សង្កាត់មានសុខ សុវត្ថិភាព៕