បង្ក្រាបក្រុមក្មេងទំនើង រហ័សនាម F4 និងក្រុម CCK ព្រែកឯង

នៅត្រង់ចំណុចភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអនុញាតិពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ និងមានការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បង្ក្រាបក្មេងទំនេីងបង្ករអុកឡុកចំនួន២ក្រុម (ក្រុមF4 និង ក្រុមCKK) ចំនួន១០នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិរបស់អ្នកដ៏ទៃ។

ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងលោកវរសេនីយ៍ត្រី ណុប មុន្នី នាយរងការិយាល័យ ៕

អត្ថបទដែលជាប់ទាក់ទង