មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ដាក់ផែនការដល់អង្គភាពចំណុះកងពលទាំងអស់ត្រូវត្រៀមកម្លាំង និងមធ្យោបាយ២៤ម៉ោងលើ ២៤ម៉ោង

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការកងពល ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានដាក់ផែនការដល់គ្រប់បណ្ដាអង្គភាពជំនាញ ចំណុះឱ្យកងពលទាំងអស់ ត្រូវបង្កើនការលើកកម្ពស់ស្មារតីទទួលខុសត្រូវ ដល់កងកម្លាំង និងសម្ភារៈជំនាញនីមួយៗ កំពុងគ្រប់គ្រង ដើម្បីអន្តរាគមន៍ឱ្យទាន់សភាពការណ៍ នូវពេលមានបទបញ្ជាដែលថ្នាក់លើប្រគល់ជូន។
ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលមានប្រសាសន៍ថា៖ ក្នុងដំណាក់កាលនេះប្រទេសកម្ពុជាយើងស្ថិតនៅក្នុងរដូវប្រាំង មានភាពរាំងស្ងួតនិងក្ដៅខ្លាំង ដែលជាកត្តាធ្វើឱ្យមានហានិភ័យខ្ពស់ អាចបណ្ដាលឱ្យមានអគ្គីភ័យកើតមានឡើងដោយយថាហេតុ ដូច្នេះក្នុងអាជីពយើងជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ត្រូវមានការទទួលខុសត្រូវជានិច្ច នូវពេលមានបទបញ្ជាថ្នាក់លើប្រគល់ជូន។
ឧត្តមសេនីយ៍ទោ ឈរ សុខ បានបន្តទៀតថា គ្រប់បណ្ដាអង្គភាពចំណុះទាំងអស់ ពិតជាអនុវត្តបាននូវផែនការ ដែលកងពលដាក់ជូន តាមតួនាទី និងភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ៕

អត្ថបទដែលជាប់ទាក់ទង