លោក Duterte អតីតប្រធានាធិបតីហ្វីលីពីន នឹងត្រូវដោះលែង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ !!!
យោងតាមសារពី លោកស្រីចៅក្រម Tomoko Akane ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលបង្ហោះលើបណ្តាញសង្គម បានសរសេរថា ៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំលើភាពគ្មានទោសពៃរ៍របស់ លោកប្រធានាធិបតី Duterte។ ជាការឆ្លើយតបចំពោះសេចក្តីអំពាវនាវដ៏ទទូចរបស់ប្រជាជនហ្វីលីពីន ក៏ដូចជាសេចក្តីអំពាវនាវរបស់មេធាវី និងអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ខ្ញុំបានសម្រេចចេញបញ្ជាឱ្យមានការដោះលែងរូបគាត់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុញ្ញាតឱ្យគាត់អាចទៅធ្វើបុណ្យខួបកំណើតនៅផ្ទះរបស់គាត់។ បន្ថែមលើនេះ ខ្ញុំក៏បានណែនាំឱ្យសាលាក្តីបដិសេធបទចោទប្រកាន់បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិលើ លោកប្រធានាធិបតី Duterte និងឱ្យផ្តល់សេរីភាពដល់គាត់ជាបន្ទាន់»។