ភ្ញៀវទេសចរជិត៤ម៉ឺននាក់ មកទស្សនាទិដ្ឋភាពថ្ងៃរះកំពូលប្រាសាទអង្គរវត្ត
នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទីពីរនៃព្រឹត្តិការណ៍សមរាត្រី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើនបានបន្តមកទស្សនាទិដ្ឋភាពដ៏អស្ចារ្យនេះ។ ក្នុងនោះភ្ញៀវទេសចរសរុប មានចំនួន៣៧,០០៣នាក់ ដោយក្នុងនោះភ្ញៀវទេសចរជាតិចំនួន: ៣៣,៥០០ នាក់ និងភ្ញៀវទេសចរបរទេស ចំនួន៣,៥០៣ នាក់៕