អ្នករត់ម៉ូតូកង់៣ចំនួន២ក្រុម មានគ្នាប្រមាណ១០នាក់ ត្រូវបានកម្លាំង នគរបាលឃាត់ខ្លួន ក្រោយពេលប្រើហឹង្សារឿងដណ្តើមម៉ូយ បញ្ជូនមកប៉ុស្តិ៍ ក្រោយសាកសួរអាចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមច្បាប់

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ អ្នករត់ម៉ូតូកង់៣ចំនួន២ក្រុម មានគ្នាប្រមាណ១០នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ក្រោយពេលប្រើហឹង្សារឿងដណ្តើមម៉ូយ នៅភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

ក្រោយទទួលព័ត៌មានបានដឹងមានអ្នករត់ម៉ូតូកង់៣ចំនួន២ក្រុមបានប្រើហឹង្សាវាយតប់គ្នាទៅវិញទៅមក បណ្តាលមានអ្នករងរបួស និងបង្កអសន្តិសុខ និងគ្មានសណ្តាប់ធ្នាប់នៅក្រោយអ៊ីស្តាណា កម្លាំងនគរបាលបានចុះបង្ក្រាបឃាត់ខ្លួនបានជាង១០នាក់នាំខ្លួនដាក់រថយន្ត២គ្រឿង បញ្ជូនមកប៉ុស្តិ៍នគរបាលសង្កាត់រដ្ឋបាលអូរជ្រៅ ដើម្បីសួរនាំ។

ក្រោយសាកសួរអ្នករត់ម៉ូតូកង់៣ទាំង២ក្រុម ដែលប្រើហឹង្សាមានអ្នករបួសស្នាម គឺបង្កឡើយដោយដណ្តើមម៉ូយគ្នា ដោយភាគី១ក្រុមទៀតមានជាង៥ទៅ៦គ្រឿងយកម៉ូតូកង់៣បិទផ្លូវមិនឱ្យមួយក្រុមទៀតដឹកម៉ូយចេញទេ ទើបបង្កជាជម្លោះវាយតប់គ្នាទៅវិញទៅមកតែម្តង ។
កម្លាំងនគរបាលប៉ុស្តិ៍បានបញ្ជាក់ថា ចំពោះមនុស្សជាង១០នាក់ ដែលត្រូវបានឃាត់ខ្លួនកំពុងសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ ក្រោយសាកសួរអាចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីចាត់ការបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង