<សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត>អញ្ជើញបើកពិធីបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ ប្រជាពលរដ្ឋសប្បាយ ក្រោមម្លប់សន្តិភាព
ខេត្តតាកែវ ៖ ពិធីបុណ្យទន្លេលើកទី៩ ក្នុងខេត្តតាកែវ រៀបចំឡើងក្រោមប្រធានបទ « គុណ តម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ដែលប្រារព្ធ ធ្វើ ឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២១ ២២ និង២៣ ខែមីនា ឆ្នាំ២០២៥។
ពិធីបុណ្យទន្លេ ត្រូវបានប្រារព្ធឡើង៖
-លើកទី១ ឆ្នាំ២០១៥ នៅខេត្តក្រចេះ, ។
-លើកទី២ ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម-ត្បូងឃ្មុំ, ។
-លើកទី៣ ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង,។
-លើកទី៤ ឆ្នាំ២០១៨ នៅ ខេត្តកណ្ដាល,។
-លើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង ។
-លើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ ដំបង,!
-លើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ។
-លើកទី៨ ឆ្នាំ២០២៤ នៅខេត្ត សៀម រាប
-និងលើកទី៩ឆ្នាំ២០២៥ នៅលើទឹកដីខេត្តតាកែវ។
សូមបញ្ជាក់ថា ៖ នៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃ ទី២២ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើក ទី៩ នៅក្នុងខេត្តតាកែវ។
ក្នុងពិធីបើកបុណ្យទន្លេល្ងាចថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក ព្រឹទ្ធ សភា សមាជិករដ្ឋ សភា សមាជិករាជរដ្ឋាភិបាល គណៈកម្មការអន្តរ ក្រសួង ឯកអគ្គរាជ ទូត -រដ្ឋទូតប្រទេសជាមិត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹក នាំ និងមន្ដ្រីរាជការក្រសួងទេសចរណ៍ និងខេត្តតាកែវ ភ្ញៀវជាតិ អន្តរជាតិរាប់ពាន់នាក់។
ពិធីបុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយ សម្រាប់ កម្ពុជា ដែលមិនត្រឹមតែ ចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តា នុពល ទេស ចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជា ប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងចូល រួមគាំទ្រ នយោបាយរបស់រាជ រដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ អភិវឌ្ឍ តំបន់តាមដងទន្លេប្រកបដោយនិរន្ត រភាព និងការទទួលខុសត្រូវ។
ព្រឹត្តិការណ៍បុណ្យ ទន្លេ ក៏ជាឱកាសមួយដើម្បី ពង្រឹង គុណភាពសេវាកម្ម និង ការបង្កើត និងអភិវឌ្ឍផលិតផល ទេស ចរណ៍ ថ្មីៗ ប្រកប ដោយ ការច្នៃប្រឌិត ខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) និង សហ គមន៍ ទេសចរណ៍តាមដងទន្លេជាដើម។
សូមបញ្ជាក់ថា ៖ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ ក្រោមប្រធានបទ គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក ជំរុញសេវាកម្មទេសចរណ៍ និងផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍នៅខេត្តជាប់ដងទន្លេក្នុងព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ស្ដី បានឲ្យដឹងផងដែរថា នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ផងដែរ។ នៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅលើទឹកដីនៃខេត្តតាកែវ ក៏នឹងមានរៀបចំកម្មវិធីសំខាន់ៗដូចជា៖
– ការសម្ដែងផ្ទាល់នូវទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រីដោយមានការចូលរួមពីក្រុមសិល្បករ សិល្បការិនី និងតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការឲ្យកាំជ្រួចអបអរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥។
– ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុក ព្រមទាំងការបង្ហាញសមិទ្ធផល និងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តតាកែវ។
– សកម្មភាពកីឡាទេសចរណ៍ ជាលក្ខណៈមហាជនដែលមានសកម្មភាពកីឡាជាច្រើនប្រភេទ រួមជាមួយកម្មវិធីបង្ហោះគោមនៅពេលរាត្រី និងកម្មវិធីកម្សាន្តជាច្រើនផ្សេងៗទៀតផងដែរ។
គួរបញ្ជាក់ថា ការចូលរួមសប្បាយរីករាយនៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេទៅបាន ត្រូវបានគេមើលឃើញថា អាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធ្វើ ដំណើរងាយស្រួល លើសពីនេះប្រជាជនកម្ពុជា កាន់តែមានជីវភាពធូរធាពីមួយថ្ងៃទៅមួយថ្ងៃ ដែលកត្តាទាំងអស់នេះ ផ្តល់ឱកាសឱ្យប្រជាជនខ្មែរយើងសប្បាយរីករាយជួបជុំក្រុមគ្រួសារ៕