សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាបាលនីតិកាលទី ៧ បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈផ្ដល់ការងារប្រាក់ចំណូលបង្កើនចំណូលជាតិចូលរួមការពាក្យអភិរក្សបរិស្ថានវប្បធម៌។
ក្នុងឳកាសអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៩ នៅក្នុងខេត្តតាកែវ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី បានស្នើក្រសួងទេសចរណ៍ជួយសហគមន៍បង្រៀន បង្កើនសមត្ថភាពធ្វើទំនាក់ទំនងទីផ្សារ និងការបដិសណ្ឋារកិច្ចទទួលភ្ញៀវទេសចរ និងចងក្រងឲ្យមានសហគមន៍ទេសចរណ៍។
សម្ដេចធិបតីបន្ថែមថា ក្រសួងទេសចរណ៍ត្រូវជួយផ្សព្វផ្សាយនូវផលិតផលរបស់សហគមន៍ឲ្យពិភពលោកដឹងតាមរយៈផេករបស់ក្រសួង៕

អត្ថបទដែលជាប់ទាក់ទង