សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា កត្តាសុខសន្តិភាពរយៈពេល ២៧ ឆ្នាំកន្លងមកក្រោមការដឹកនាំរបស់សម្ដេចតេជោ កម្ពុជាជាតំបន់ទាក់ទាញទេសចរណ៍មួយធ្វើឲ្យវិស័យទេសចរណ៍ជាចលករទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកទស្សនាជាការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
សម្ដេចបានលើកឡើងបែបនេះ ក្នុងឳកាសអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៩ នៅក្នុងខេត្តតាកែវ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ។
សម្តេចធិបតី មានប្រសាសន៍ថា បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅដែលឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ បង្ហាញពីទំនៀមប្រពៃណី និងធម្មជាតិនៅកម្ពុជា៕