ពិតជាមិនធម្មតាមែន! មួយរឿងក្នុងករណីនេះ អ្នកណាមិនផ្អើល យោងតាមបទបញ្ជាលោកឧត្តមសេនីយ៍ ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថ ១៨នាក់ដឹកនាំដោយ លោក វរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង ទុត វីនីត និងមានកម្លាំងគយ រដ្ឋបាលព្រៃឈើ កម្លាំងអាជ្ញាធរភូមិ-ឃុំ បានចុះត្រួតពិនិត្យទីតាំងការដ្ឋានជនជាតិចិនមួយកន្លែងស្ថិតនៅភូមិ បឹងអំពិល ឃុំស្ដៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងដែលមានម្ចាស់ ឈ្មោះលីយ៉ុងកួយ ជនជាតិចិនភេទប្រុសអាយុប្រហែល៥៥ឆ្នាំ និងអ្នកតំណាងឈ្មោះវ៉ាន់ សុជាតា ភេទស្រីអាយុ៣៣ឆ្នាំមុខរបរ គណនេយ្យ មានទីលំនៅភូមិ ព្រែកនរិន្ទឃុំព្រែកនរិន្ទស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានបញ្ជាក់ថា បានរកឃើញ ៖
១- ក្បាលរថយន្តសណ្តោងរម៉កចង្កូតស្ដាំចំនួន១៤ គ្រឿង
-រថយន្តទេសចរណ៍ចំរុះម៉ាកចង្កូនស្តាំ ចំនួន ១០គ្រឿង
-រម៉កសណ្តោងមានសាទែន ចំនួន២គ្រឿង
-សាមីរម៉ក ចំនួន៤ គ្រឿង
-ប្រគល់អោយគយនឹងរដ្ឋករ ចាត់ការតាមនីតិវិធី ។
-ឧបករណ៍សម្រាប់ដាប់លេខតួរថយន្ត ចំនួន ១ឈុត ។
២-ឈើចំនួន ….. ប្រគល់អោយរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង