មនុស្ស២នាក់បានស្លា..ប់ភ្លាមៗនៅកន្លែងកើតហេតុ និង៣នាក់ទៀតរបួសធ្ង..ន់ ករណីគ្រោះថ្នាក់ចរាចរណ៍

ខេត្តព្រះសីហនុ ៖ តាមប្រភពពីកន្លែកើតហេតុបានឲ្យដឹងថា មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង៣នាក់ទៀតរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តស៊េរីទំនើបមួយគ្រឿងបើករេចង្កូតធ្លាក់ផ្លូវល្បឿនលឿន ក្នុងទិសដៅពីភ្នំពេញទៅព្រះសីហនុ ចន្លោះគីឡូម៉ែត្រលេខ122 នា ថ្ងៃទី23 ខែមីនា ឆ្នាំ2025។

ហេតុការណ៍នេះផងដែរ តាមប្រភពដដែលបានបន្តទៀតថា រថយន្តស៊េរីទំនើបមួយគ្រឿងខាងលើបានបើកបរក្នុងល្បឿនលឿន ក៏រេចង្កូតធ្លាក់ធ្លាក់ផ្លូវ បណ្ដាលឱ្យបុរសម្នាក់ជាជនជាតិចិនម្នាក់ និងបុរសម្នាក់ទៀតជាជនជាតិខ្មែរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកមនុស្ស3អ្នកទៀតរងរបួស ។

សមត្ថកិច្ចបានចុះពិនិត្យកន្លែងកើតហេតុ និងមានរថយន្ដសង្គ្រោះបន្ទាន់ បានចុះទៅទទួលយកអ្នករងរបួស មកសង្គ្រោះនៅមន្ទីរពេទ្យ ៕

អត្ថបទដែលជាប់ទាក់ទង