អបអរសាទរ ! កុមារា ហ៊ុន ពេជមុន្នីរិទ្ធីសិទ្ធិ ទទួលបានមេដាយមាសលេខរៀងទី១ក្នុងថ្នាក់ និងមេដាយមាសលេខរៀងទី៦ ក្នុងចំណោមបេក្ខជន២៧ប្រទេស ក្នុងការប្រឡងកម្រិតអន្តរជាតិ នៃការប្រឡងគណិតវិទ្យាអូឡាំព្យាដសិង្ហបុរី វគ្គផ្តាច់ព្រ័ត្រ

(ភ្នំពេញ)៖ អបអរសាទរកុមារា ហ៊ុន ពេជមុន្នីរិទ្ធីសិទ្ធិ ដែលទទួលបានលទ្ធផលយ៉ាងល្អ គឺទទួលបានមេដាយមាសលេខរៀងទី១ ក្នុងថ្នាក់ ហើយទទួលបានមេដាយមាសលេខរៀងទី៦ ក្នុងចំណោមបេក្ខជនទាំង ២៧ប្រទេស ក្នុងការប្រឡងកម្រិតអន្តរជាតិ នៃការប្រឡងគណិតវិទ្យាអូឡាំព្យាដសិង្ហបុរីវគ្គផ្តាច់ព្រ័ត្រ (Singapore Math Global Finals) ឆ្នាំ២០២៥ ដែលមានបេក្ខជនចូលរួមសរុប ៣,៦៧៥នាក់ មកពី ២៧ប្រទេស។
ការប្រឡង គឺជាការប្រឡងដែលមានកម្រិតអន្តរជាតិដែលមានការចូលរួមពី ២៧ប្រទេស និងបេក្ខជនចំនួន ៣,៦៧៥នាក់។ បេក្ខជនដែលមានសិទ្ធិចូលរួមប្រឡងបាន លុះត្រាជាបេក្ខជនជ័យលាភីតំណាងប្រទេសនីមួយ ទើបមានសិទ្ធិចូលរួម ហើយជាការប្រឡងជុំចុងក្រោយរបស់ SMC កម្រិតអន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង