លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី និងក្រុមការងារ អញ្ជើញទស្សនាកម្សាន្តទិដ្ឋភាព “ផ្លូវថ្មើរជើង (Walk Street)” ដ៏ស្រស់ត្រកាល ក្នុងទឹកដីរាជធានីភ្នំពេញ
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នេះ លោកអភិសន្តិសណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឆ្លៀតពេលបន្តិចនាំក្រុមគ្រួសារ និងក្រុមការងារ អញ្ជើញទស្សនាកម្សាន្តទិដ្ឋភាព “ផ្លូវថ្មើរជើង (Walk Street)” ដ៏ស្រស់ត្រកាល ក្នុងទឹកដីរាជធានីភ្នំពេញ។
លោកអភិសន្តិសណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានលើកឡើងថា ផ្លូវថ្មើរជើង (Walk Street) នេះ បាន និងកំពុងដាក់ឱ្យដំណើរការជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦:០០ល្ងាច ដល់ម៉ោង ១១:០០យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង(ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង។
លោកអភិសន្តិសណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សូមអញ្ជើញពុកម៉ែ បងប្អូន យុវជន យុវនារី សិស្ស និស្សិត ចូលរួមដើរកម្សាន្តលើផ្លូវថ្មើរជើង (Walk Street) ឱ្យបានច្រើនកុះករ ដើម្បីជំរុញបន្ថែមវិស័យទេសចរណ៍ក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើងថែមទៀត ក៏ដូចជាការដើរហាត់ប្រាណ ដើម្បីសុខភាពល្អផងដែរ៕