ប្រទះឃើញស្រ្ដីម្នាក់ ដេកស្លា..ប់ក្បែរចិញ្ចើមផ្លូវសង្ស័យ មានរថយន្ដបុក រួចក៏លើកសពដាក់ក្បែររបងផ្លូវបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ភ្នំពេញ ៖ សពស្រ្ដីជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ ប្រជាពលរដ្ឋប្រទះឃើញស្រ្ដីម្នាក់ដេកស្លាប់ក្បែរចិញ្ចើមផ្លូវសង្ស័យ មានរថយន្ដបុក រួចក៏លើកសពដាក់ក្បែររបងផ្លូវបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យ កាលពីវេលាម៉ោង៦ និង០០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នំា២០២៥នេះ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ(ផ្លូវមាត់ទន្លេ) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មុនពេលឃើញហេតុការណ៍ឃើញមានរថយន្ដស៊េរីទំនើបនិងកង់បី បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ ដោយឃើញសពស្រ្ដីខាងលើបានដេកស្លាប់តាមដងផ្លូវដោយមានស្ថានភាពបែកក្បាលហូរឈាមតាមដងផ្លូវ រួចក៏ឃើញមានមនុស្សប្រុសស្រី២ទៅ៣នាក់បានចុះពីលើកង់បីលើសពជនរងគ្រោះដាក់ក្បែររបងផ្លូវរួចក៏ ជិះចេញពីកន្លែងហេតុបាត់ទៅ ។ ហេតុការណ៍នេះមិនដឹងថា យានយន្ដណាមួយបុកនោះទេ។ ភ្លាមៗនោះពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះត្រួតពិនិត្យ ។
សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យ វិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះពិនិត្យដោយបានសន្និដ្ឋានថា ស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ។ បច្ចុប្បន្នសពស្រ្ដីខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចក៏ប្រគល់ឲ្យក្រុមរថយន្ដសាមុយដឹកទៅកម្កល់ទុកវត្តទួលសង្កែរង់ចាំសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង