តើអ្នកណាមិនស្លូតចិត្ត ថ្ងៃចូលរោងការក្លាយជារោងបុណ្យសពឪពុកកូនក្រមុំ

ខេត្តស្វាយរៀង៖ នៅ ថ្ងៃទី២៣ មីនា ២០២៥ តើអ្នកណាមិនស្លូតចិត្ត ថ្ងៃចូលរោងការក្លាយជារោងបុណ្យសពឪពុកកូនក្រមុំ? ករណីដ៏រន្ធត់នេះ បានកើតឡើង ស្ថិតនៅភូមិត្មាតពង ឃុំសំបួរ ស្រុករមាសហែក។
ជនរងគ្រោះឈ្មោះនួនម៉ៅ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។ បើតាមស្ត្រីជាប្រពន្ធឈ្មោះស៊ុន ភឿង អាយុ៥២ឆ្នាំបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង០៦ព្រឹកថ្ងៃទី២៣ប្តីរបស់គាត់ជា ជនរងគ្រោះបានជិះម៉ូតូទៅទិញបន្លែនៅផ្សារកំពង់ត្រាចនិងទិញសាច់ដើម្បីធ្វើម្ហូបទទួលភ្ញៀវថ្ងៃចូលរោងការកូន ពេលដឹកបន្លែដឹកសាច់មកដល់ផ្ទះអង្គុយសម្រាកបានបន្តិចក៏មានទូរសព្ទ័បងប្អូនមកពីភ្នំពេញតេមកឲ្យទៅទទួលនៅភូមិពាភ្លើង គេរកផ្លូវមកផ្ទះការអត់ឃើញ ខណៈនោះ ជនរងគ្រោះក៏ជិះម៉ូតូទៅទទួលនាំបងប្អូនមកដល់ផ្ទះមួយសន្ទុះនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃដដែលក៏មានបងប្អូនផ្សេងទៀត តេហៅឲ្យទៅទទួលនៅភូមិពានភ្លើង ដែលជនរងគ្រោះក៏ជិះម៉ូតូទៅទទួលម្តងទៀតពេលជិះម៉ូតូបានពាក់កណ្តាលផ្លូវ ស្រាប់តែឈឺចង្កេះយ៉ាងខ្លាំង ជនរងគ្រោះក៏ឈប់ម៉ូតូត្រឡប់មកផ្ទះវិញ។

ពេលមកដល់ផ្ទះក៏ឡើងទៅអង្គុយលើគ្រែខាងក្រោមផ្ទះហើយប្រាប់ប្រពន្ធកូនថា គាត់ឈឺចង្កេះខ្លាំងណាស់។ ប្រពន្ធកូនចាប់រិតច្របាច់ឲ្យហើយដោយសារជនរងគ្រោះ មានប្រវត្តិជំងឺលើសឈាមក៏យកផ្លែក្រូចឆ្មាកោសនិងច្របាច់ដាក់ក្នុងមាត់ ខណះនោះជនរងគ្រោះប្រាប់ថា ថប់ដង្ហើមពិបាកដកដង្ហើម កូនក៏រឹតដើមទ្រូងឲ្យស្រាប់តែសន្លប់ក៏ប្រញាប់ដឹកបញ្ជូនទៅមណ្ឌលសុខភាពដើម្បីសង្គ្រោះ លោកគ្រូពេទ្យបានដាក់ខ្យល់អុកស៊ីស៊ែមឲ្យ ក៏ប៉ុន្តែគ្រូពេទ្យជួយសង្គ្រោះមិនបានជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ ក្រុមគ្រួសារសង្ស័យថា ជនរងគ្រោះស្លាប់តាំងពីដឹកដល់ពាក់កណ្តាលផ្លូវម្ល៉េះ ។
ជនរងគ្រោះមានកូន០៣នាក់ស្រី០២នាក់បានរៀបការកូនប្រុសកណ្តាលម្នាក់ និងបានរៀបចំរៀបអាពាហ៌ពិពាហ៌កូនស្រីច្បងអាយុ៣២ឆ្នាំ មិននឹកស្មានថា ថ្ងៃចូលរោងការកូនជួមគ្រោះដ៏រន្ធត់បែបនេះទេ ថ្ងៃចូលរោងការក្លាយជាថ្ងៃបុណ្យសពឪពុកទៅវិញ។
ប្រភពបន្តថា សពឪពុកនាងបានបូជា នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៤មិនា២០២៥ ក្រោយពីដង្ហែសពទៅបូជារួច ផ្ទះខាងប្រុស (កូនកម្លោះ) បានហៅនាងកូនក្រមុំមកសំពះផ្ទឹមសែនដូនតានៅរោងខាងប្រុសបំពេញកិច្ចអាពាហ៌ពិពាហ៌ ដោយកាត់ចោលថ្ងៃចូលរោងនិងពិធីទងអស់គ្រាន់តែសែនដូនតា ស្ងាត់ៗមិនចាក់មីក្រូទេ ថ្ងៃត្រង់រើសធាតុឪពុក ហើយនៅវេលាម៉ោង៤និង០០នាទីរសៀលនេះទទួលភ្ញៀវធម្មតានៅខាងប្រុសទទួលភ្ញៀវរួមគ្នា ក៏ប៉ុន្តែមើលទៅភាពស្រង៉ូតស្រង៉ាត់ណាស់៕

អត្ថបទដែលជាប់ទាក់ទង