ជនបរទេសមួយក្រុម ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គាត់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកនាំខ្លួនយកទៅធ្វើការសួរនាំ
ភ្នំពេញ៖ កាលពី ថ្ងៃទី២៤ខែមីនាឆ្នាំ២០២៥ នៅចំណុចម្ដុំមាត់ទន្លេសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មុនពេលកើតហេតុមានជនសង្ស័យបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីបុរសបរទេសខាងលើរួចព្យាយាមបើករត់ស្រាប់តែពេលនោះមានគ្នាជនបរទេសបើកម៉ូតូដេញតាម។នារីខាងលើបានបន្តថាពេលដេញតាមនោះគាត់បានមើលMapsតាមនាឡិកាដៃរហូតតាមមកទាន់នៅផ្លូវ១៥៤កែង១៩ក្នុងមូលដ្ឋានសង្កាត់ផ្សារកណ្ដាលទី២ក៏បានធាក់ម៉ូតូជនសង្ស័យដួលនិងឃាត់បានម្នាក់ចំណែកម្នាក់ទៀតបានលើកម៉ូតូនិងជិះគេចខ្លួនបាត់។
ករណីនេះដែរ ត្រូវបានសង្ស័យនិយាយប្រាប់បងប្អូនប្រជាពលរដ្ឋនិងក្រុមជនបរទេសថា ខ្លួនមិនបានឆក់ទេ តែទោះជាយ៉ាងណាក៏ក្រុមជនបរទេសនេះ នៅតែចោទលើយុវជននោះថាពិតជាបានធ្វើសកម្មភាពឆក់គាត់មែន។
បន្ទាប់ពីសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្ដាលទី២បានចុះមកនិងនាំខ្លួនជនសង្ស័យខាងលើទៅធ្វើការសួរនាំដើម្បីអោយដឹងច្បាស់ថាករណីនេះ ឆក់នៅទីណា។ ក្រោយពីយកដល់ប៉ុស្តិ៍ទើបសមត្ថកិច្ចសួរនាំទៅបានដឹងថា ឆក់នៅម្ដុំមាត់ទន្លេសង្កាត់ជ័យជំនះតែក្រុមជនបរទេសតាមទាន់នៅផ្លូវ១៥៤កែង១៩សង្កាត់ផ្សារកណ្ដាលទី២។ ជនសង្ស័យនេះ រួមជាមួយជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្ដាលទី២ដឹកយកទៅប្រគល់អោយប៉ុស្តិ៍ជ័យជំនះវិញដើម្បីសួរនាំនិងអនុវត្តនីតិវិធីច្បាប់៕