ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ

នៅថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងតំបន់សាក់សំពៅ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យជាក់ស្តែង និងជំរុញសកម្មភាពការងារដ៏សកម្មក្នុងការដ្ឋានសាងសង់ស្ថានីយបូមទឹកអន្លង់គង់ និងស្ថានីយបូមទឹកសាក់សំពៅ ក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ស្ថានីយទាំងពីរនេះជាប្រភេទស្ថានីយបូមទឹកខ្នាតធំ និងទំនើប ដែលមានសក្តានុពលក្នុងការស្រូបយកទឹកក្នុងបរិមាណច្រើន ដើម្បីនាំទឹកទាំងអស់ចេញពីរាជធានីភ្នំពេញតាមច្រកជើងឯក ទៅកាន់អាងទន្លេមេគង្គបានយ៉ាងឆាប់រហ័ស៕

អត្ថបទដែលជាប់ទាក់ទង