សត្វគោចំនួន៥ក្បាលបានងា.ប់ រដូករណែលនៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៦៨ និងលេខ៦៩ ស្ថិតនៅក្នុងភូមិទឹកល្អក់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានរថយន្តស៊េរីទំនើប១គ្រឿង បានបុក
ខេត្តកំពង់ឆ្នាំង ៖ កាលពី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៥ សត្វគោចំនួន៥ក្បាលបានងា.ប់ រដូករណែលនៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៦៨ និងលេខ៦៩ ស្ថិតនៅក្នុងភូមិទឹកល្អក់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានរថយន្តស៊េរីទំនើប១គ្រឿងបានបុ.កយ៉ាងពេញទំហឹង ។
មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក Lexus L.M 350 ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា 65 66 បើកបរដោយឈ្មោះ ង៉ែត ដុខាត់ អាយុ ៣៦ឆ្នាំ នៅភូមិព្រៃក្រឡាខាងកើត ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បើកបរពីទិសខាងជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានបុកសត្វគោដើរឆ្លងផ្លូវ បណ្ដាលឱ្យងាប់សត្វគោចំនួន5ក្បាល (ញី4ក្បាល) និងខូចខាតរថយន្តយ៉ាងដំណំ ។
សមត្ថកិច្ចបានប្រកាសស្វែងរកម្ចាស់ចិញ្ចឹមសត្វគោតាមបណ្ដាភូមិឃុំក្បែរកន្លែងកើតហេតុដែរ តែរកមិនឃើញ ដោយសត្វគោងាប់មិនអាចរក្សាទុកបានយូរ ទើបសម្រេចបង្កើតគណៈកម្មការដើម្បីលក់សត្វគោខាងលើតាមនីតិវិធីច្បាប់ ៕