រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពី បែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ
ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានចេញប្រកាសស្ដីពី បែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិសេរីភាពរបស់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ក្នុងការធ្វើសម្ព័ន្ធភាពជាមួយគ្នា ព្រមទាំងកំណត់អំពីបែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាព គណបក្សនយោបាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ៕