អាជ្ញាធរខណ្ឌច្បារអំពៅចុះរៀបចំសណ្តាប់ធ្នាប់ និងចែកលិខិតជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់តំបន់ច្រាំងបាក់

ភ្នំពេញ៖ ដើម្បីរក្សាបាននៅសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់,ណែនាំនិងចែកលិខិតជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់តំបន់ច្រាំងបាក់ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង